Tuesday, December 5, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកយល់ដឹងពីវត្តដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត ប្រទាននាម គឺវត្តខេមវ័នបឹងស្នាយ…

spot_img

ខេត្តកំពង់ចាម ÷ វត្តខេមវ័នបឹងស្នាយ ត្រូវបានកសាងក្នុងអំឡុងឆ្នាំ១៩៦២ ដោយអតីតព្រះមេគណខេត្តកំពង់ចាម គឺជាវត្តដែលបានកកើតក្រោយគេក្រុងកំពង់ចាម ហើយអំឡុងពេលឆ្លងកាត់ភ្លើងសង្គ្រាមក្នុងសម័យខ្មែរក្រហម វត្តនេះត្រូវបានគេទុកចោលមិនមានការអភិវឌ្ឍអ្វីនោះទេ, រហូតមកដល់បច្ចុប្បន្ន វេនដាក់បិណ្ឌទី៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ គេឃើញពុទ្ធបរិស័ទជិតឆ្ងាយនាំយកចង្ហាន់មកប្រគេនព្រះសង្ឃតាមគន្លងព្រះពុទ្ធសាសនា ធ្វើអីវត្តនេះមានកក្ដីសង្ឃឹម និងស្នាមញញឹមឡើងវិញចំពោះការប្រតិបត្តិធម៌ និងពុទ្ធសាសនា ប្រពៃណីវប្បធម៌។

វត្តខេមវ័នបឹងស្នាយ ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាសក្រុងកំពង់ចាម មានចម្ងាយពីផ្លូវជាតិលេខ ៧ បំបែកជាបួនត្រង់ហាងលំហែ មានចម្ងាយប្រមាណ៩០០ម៉ែត្រ ។

ព្រះធម៌សាលវង្សសា វីរៈ ព្រះវិន័យធរគណខេត្តកំពង់ចាម និងជាព្រះចៅអធិការវត្តខេមវ័នបឹងស្នាយ មានថេរៈដីកាឲ្យដឹងនថា ទីអារាមមួយនេះ ត្រូវបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ដែលមានទីតាំងស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលកាលពីគ្រានោះនៅជុំវិញបរិវេណវត្ត សំបូរទៅដោយព្រៃឈើតូចធំហើយលំនៅឋានរបស់ពុទ្ធបរិស័ទ គឺមិនមានច្រើនប៉ុន្មាននោះទេ ហើយសម្បូរទៅដោយដើមឈើចោលម្លប់ត្រជាក់ត្រជំត្រឈឹងត្រឈៃទៀតផង។ហើយថ្មីៗនេះ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត និងលោកជំទាវព្រមទាំងមន្ត្រីអ្នកមុខអ្នកការ បានអញ្ជើញមកដាក់បិណ្ឌនៅវត្តនេះប្រកបដោយទឹកមុខជ្រះថ្លា ចង្ហាន់មកប្រគេនព្រះសង្ឃរួមទាំងបច្ច័យជាច្រើនលានរៀល។

ព្រះចៅអធិការវត្តខេមវ័នបឹងស្នាយ ហៅវត្តថ្មី មានថេរដិកាបន្តថា នៅក្នុងគ្រានោះវត្តនេះត្រូវបានកសាងឡើងដោយអតីតព្រះឧត្តមមុនី ម៉ែន ទួន អតីតព្រះមេគណខេត្តកំពង់ចាម ក្នុងគ្រាជំនាន់ឯកឧត្តម លី ទុយ ជាអភិបាលខេត្តកំពង់ចាមឆ្នាំ១៩៦០។ ដោយសម្ដេចព្រះសង្ឃរាជជួន ណាត ព្រះអង្គបាននិមន្តអញ្ជើញមកដល់បរិវេណវត្តនេះ និងបានដាក់ឈ្មោះឲ្យហៅថា “វត្តខេមវ័នបឹងស្នាយ ” ឬហៅថាវត្តថ្មី។ វត្តនេះត្រូវបានកកើតក្រោយគេ បន្ទាប់ពីវត្តផ្សេងទៀតរួមមាន វត្តដីដុះ វត្តជ្រោយថ្ម វត្តបឹងកុក វត្តនគរបាជ័យ។

ឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនឆ្នាំកន្លងមកវត្តនេះត្រូវបានទុកចោលមិនខុសពីវត្តដទៃទៀតនៅក្នុងខេត្តកំពង់ចាមនោះទេនាសម័យរបប៣ឆ្នាំ៨ខែ២០ថ្ងៃ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ដោយបន្តរហូតមកដល់ឆ្នាំ១៩៨៧ វត្តនេះត្រូវបានគិតគូរពីអាជ្ញាធរដែនដី ដោយបានរៀបចំកសាងឡើងវិញជាបណ្ដើរៗ រហូតមកដល់សព្វថ្ងៃជំនាន់ព្រះអង្គផ្ទាល់គឺគឺបានឆ្លងកាត់ព្រះចៅអធិការវត្តចំនួន៥ ជំនាន់មកហើយសម្រាប់ព្រះអង្គផ្ទាល់បានមកធ្វើជាព្រះចៅអធិការវត្តនេះក្នុងអំឡុងឆ្នាំ២០១២។ ពិសេសដោយមានការចូលរួមចំណែកពីពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានបានធ្វើឲ្យសមិទ្ធិផលនានាបានកកើតជាបន្តបន្ទាប់ក្នុងនោះរួមមានព្រះវិហារ សាលាធម្មសភា បណ្ណាល័យ…។

ព្រះចៅអធិការវត្តថ្មី បញ្ជាក់ថា អតីតព្រះមេគណខេត្ត ព្រះឧត្តមមុន្នី ម៉ែន ទួន បានអនិច្ធម្មអំឡុងឆ្នាំ២០០២ ក្នុងព្រះជន្ម ១០១ព្រះវស្សា និងបានដង្ហែយកមកបញ្ចុះក្នុងព្រះជេតិយនៅវត្តថ្មីនេះ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ។
ក្នុងជំនាន់ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត ក៏បានរៀបចំបុណ្យរុក្ខទិវាដោយមានដាំដើមឈើប្រណីតក្នុងនោះរួមមាន គ្រញូង ធ្នង់ បេង
ស្រឡៅ ក្នុងអំឡុងឆ្នាំ២០១៥ និងមានការបំផុសឲ្យគណៈកម្មការអាចារ្យវត្តដាំកូនឈើក្នុងបរិវេណវត្តសរុបប្រមាណជាង ៣ពាន់ដើម។

ថ្ងៃអនាគតដើមឈើទាំងនេះ នឹងធំធាត់បន្សល់ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីឈើប្រណីត និងអភិរក្សឱ្យបានល្អថែមទៀត ជាពិសេសវត្តនេះបន្សល់ទុក្ខព្រះនាម វត្តខេមវ័នបឹងស្នាយ ដែលជាការប្រឌិស្ឋានដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត អ្នកប្រាជ្ញភាសាបាលី និងអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×