Tuesday, December 5, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ ចាប់ផ្ដើមបង្ហាញមីស៊ីលលឿនជាងសំឡេង ចំពេលសង្គ្រាមអ៊ីស្រាអែល ប្រឆាំងនឹងហាម៉ាស់

spot_img

រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា កំពុងតែឡើងកម្ដៅកាន់តែខ្លាំងឡើង ជាពិសេស សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន និង ជម្លោះជាមួយនឹងក្រុមប្រដាប់អាវុធហេសបូលឡាហ៍របស់លីបង់ គាំទ្រដោយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នោះ មេដឹកនាំអ៊ីរ៉ង់ បានចាប់ផ្ដើមបង្ហាញមីស៊ីលលឿនជាងសំឡេងរបស់ខ្លួន សម្ញើញដល់ប្រទេសអ៊ីស្រាអែល ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ដោយសារតែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេនី (Ali Khamenei) បានអំពាវនាវដល់បណ្ដាប្រទេសកាន់មូស្លីមទាំងអស់ ត្រូវតែកាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយនឹងប្រទេសអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងសង្គ្រាម ប្រឆាំងនឹងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន នោះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) ក៏បានបង្ហាញមីស៊ីលលឿនជាងសំឡេងចុងក្រោយរបស់ខ្លួន ឈ្មោះ Fattah II (ហ្វាតតាស់ ២) សម្រាប់ជាការគំរាមកំហែង ដល់បណ្ដាប្រទេសនានា នៅក្នុងតំបន់ផងដែរ។

បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង លោក អាលី ខាមេនី បានត្រួតពិនិត្យមើល ដោយផ្ទាល់ ចំពោះការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង និង បាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អង្គភាពអវកាស នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)។ មីស៊ីល «Fattah II» នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង ពណ៌នា ថា វាជាមីស៊ីល មានល្បឿនលឿនជាងសំឡេង ហើយវាជាអាវុធលឿនជាងសំឡេង  ប្រភេទ HGV។

ការបង្ហាញមីស៊ីល មានល្បឿនលឿនជាងសំឡេង Fattah II នេះ បានកើតឡើង ក្រោយពេលអ៊ីរ៉ង់ បានបង្ហាញមីស៊ីលលឿនជាងសំឡេង Fattah ជាលើកទី១ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងអំឡុងព្រឹត្ដិការណ៍នេះដែរ មេដឹកនាំកំពូលអ៊ីរ៉ង លោក អាលី ខាមេនី ក៏បានជំរុញដល់បណ្ដាប្រទេសមូស្លីមទាំងអស់ ត្រូវតែកាត់ផ្ដាច់ទំនាក់ទំនងនយោបាយ ជាមួយនឹងប្រទេសអ៊ីស្រាអែល។

លោក អាលី ខាមេនី បានសង្កត់ធ្ងន់ ថា «រដ្ឋាភិបាលអ៊ិស្លាមទាំងអស់ គួរតែកាន់ផ្ដាច់ទំនាក់ទំនងនយោបាយរបស់ពួកគេ ជាមួយនឹងរបបគ្រប់គ្រងរបស់អ៊ីស្រាអែល។ សកម្មភាពទាំងនេះ ក៏ជាសារដ៏សំខាន់មួយ ប្រឆាំងនឹងអ៊ីស្រាអែល ធ្វើសង្គ្រាមដ៏ឃោរឃៅ ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា»។

ដោយឡែក អ៊ីស្រាអែល និង សម្ពន្ធមិត្តរបស់ខ្លួន បានចោទប្រកាន់ដល់ប្រទេសអ៊ីរ៉ង់ ជាអ្នកគាំទ្រយ៉ាងសំខាន់ ទាំងផ្នែកហិរញ្ញវត្ថុ គ្រឿងសព្វាវុធ និង នយោបាយ ជួយដល់ក្រុមជីវពលជាច្រើន រួមមាន ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន, ក្រុមហេសបូលឡាហ៍របស់លីបង់, ក្រុមឧទ្ទាមហ៊ូធី នៅជាយេមែន …ជាដើម៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×