Tuesday, December 5, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យ មើលលើតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម រឺក្នុងទីកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានអនុញ្ញាត ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១០រូប ចូលជួបសំដែងការគួរសម ដែលជំនួបនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ សម្ដេចតេជោ បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។

ឯកឧត្តម ជ័យ ចាប បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេច មានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។ ឯកឧត្តម ព្រីង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅ របស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើការដែលរាជរដ្ឋាភិបាលសំរេចបាន។ ឯកឧត្តមប្រធានបានជម្រាបជូន សម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំ របស់សមាគមក្រោមប្រធានបទ ពានរង្វាន់ ៧មករា សន្តិភាព ដែលគ្រោងធ្វើនៅពេលខាងមុខ។ ឯកឧត្តមប្រធាន ក៏បានជម្រាបជូនសម្តេចតេជោ ពីគោលបំណងនៃការរៀបចំឲ្យមានការជួបជុំនៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគតលើស្នាដៃតែងនិពន្ធ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំដែងនូវការគាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសំរេចនូវស្នាដៃមួយចំនួន នាពេលកន្លងមក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃរបស់អ្នកនិពន្ធខ្មែរ ប៉ុន្តែសម្តេចស្នើឲ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ។

សម្តេចតេជោ បានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យ មើលលើតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម រឺក្នុងទីកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម ខុសការពិតធ្វើឲ្យប៉ះពាល់ដល់សង្គម។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ។

ក្នុងជំនួបគ្នានោះ សម្តេចតេជោ បានគាំទ្រឲ្យមានការប្រឡងតែងនិពន្ធ ពានរង្វាន់៧មករា សន្តិភាព និងគាំទ្រ ឲ្យមានការជួបជុំអ្នកនិពន្ធបណ្តាប្រទេសទន្លេមេគ្គ និគាំទ្រឲ្យមានទិវានៃអ្នកនិពន្ធនាពេលខាងមុខ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×